ថ្ងៃចន្ទ១៣រោចខែអាសាឍឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដាឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន បើកកិច្ចប្រជុំពិភាក្សាការងារការបង្រ្កាបបទល្មើសព្រៃឈើក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់និងជាប្រធានអង្គប្រជុំ និងមានការចូលរួមពី លោក ឡាយ វិសិដ្ឋ លោក ចក់ សាយ នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ- នាយរងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ និង ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក សរុប២២រូប/ស្រី០១រូប។ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តបានដាក់ចេញនូវវិធានការដូចជាៈ១.រាល់ មធ្យោបាយពាក់ព័ន្ធបទល្មើសដូចជាៈ ម៉ូតូ គោយន្តត្រូវរឹបអូស ឈើត្រូវដកហូតទុក និង ធ្វើកិច្ចសន្យាជាម្ចាស់ផ្ទាល់និងប្រគល់ម៉ូតូគោយន្តប្រគល់ឱ្យម្ចាស់ដើមវិញ។ចំពោះរថយន្តត្រូវរឹបអូសជាវត្ថុតាងនិងចំណាត់ការតាមនិតិវិធីច្បាប់ចំណែករថយន្តរ៉េវ ត្រូវសុំគោលការកំទេចចោលទីតាំងផ្ទាល់។ចំពោះការដឹកជញ្ជូនអុសខុសច្បាប់ត្រូវតែបញ្ចប់។
២.ដីប្លង់០១នៅក្នុងដីព្រៃសហគមន៍សុំរក្សានៅផ្ទៃដីដដែលដូចក្នុងប្លង់០១បើមានការពង្រីកលើសត្រូវរឹបអូសជាសម្បត្តិរដ្ឋ និង ចាត់វិធានការតាមផ្លូវច្បាប់ ៣.សិប្បកម្ម ផល អនុផលព្រៃឈើ កែច្នៃ និង សន្និធិ សមត្ថកិច្ចព្រៃឈើត្រូវពិនិត្យនិតិច្បាប់ឱ្យបានត្រឹមត្រូវ មុនចេញលិខិតអនុញ្ញាត។ក្នុងករណីអ្នករឹងទទឹងត្រូវអនុវត្តតាមច្បាប់និង សុំគោលការពីអភិបាលខេត្តជាមុនសិន។
៤.គ្រប់គោលដៅស្រុក/ឃុំ ដែលជាដែនសមត្ថកិច្ចព្រៃឈើគ្រប់គ្រង ប្រសិនបើមានកើតបទល្មើសឬមានបាតុភាពត្រូវទទួលខុសត្រូវដោយខ្លួនឯង។៥.ក្នុងករណី ចំណាយលើប្រតិបត្តិការបទល្មើស ប្រសិនបើខ្វះខាតត្រូវរៀបចំស្នើថវិកាមករដ្ឋបាលខេត្តតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។៦.សុំត្រួតពិនិត្យការងារបង្កបង្កើនផលស្រូវជាពិសេសគ្រោះរាំងស្ងួត និងរាយការជាប្រចាំមករដ្ឋបាលខេត្តជួយដោះស្រាយ និង អន្តរាគមន៍ទាន់ពេលវេលា
៧.ធ្វើផែនការបន្សីរវាងខេត្ត មន្ទីរ និង ខណ្ឌធ្វើអន្តរាគមន៍ទប់ស្កាត់បទល្មើសព្រៃឈើទាំងអស់ ជាពិសេសត្រូវសាមគ្គីភាពផ្ទៃក្នុង។