ថ្ងៃអង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តំណាងនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីប្រឹក្សា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានសហការជាមួយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើសកម្មភាពគាំទ្រការអនុវត្តវិធីសាស្ត្រទាំង ៥ សម្រាប់ថវិកាកម្មវិធី និងវាយតម្លៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្ម កម្មវិធី ASPIRE ។ កិច្ចប្រជុំនេះបានបង្ហាញពីដំណើរការការងារដែលត្រូវបានអនុវត្តកន្លងមក លើសពីនេះទៅទៀត ក្រុមការងារបានបន្តចុះជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងក្រុមកសិករ ដើម្បីស្វែងយល់ពីចំណេះដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់នោះផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម