មាតិកា
ចុះពិនិត្យ ស្ថានភាពផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅឃុំតាលោ ស្រុកតាលោសែនជ័យ និង ឃុំរំលេច ឃុំស្វាយដូនកែវ ឃុំមេទឹក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៏សាត់
ចេញ​ផ្សាយ ០១ សីហា ២០១៩
143

ថ្ងៃពុធ១៥រោចខែអាសាឍឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី៣១ខែ កក្កដាឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានចុះពិនិត្យ ស្ថានភាពផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅឃុំតាលោ  ស្រុកតាលោសែនជ័យ និង ឃុំរំលេច ឃុំស្វាយដូនកែវ  ឃុំមេទឹក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៏សាត់  ។
តាមការពិនិត្យលើស្ថានភាពផលប៉ះពាល់ដោយរាំងស្ងួត ជារួមដំណាំស្រូវមានផល ប៉ះពាល់ធ្ងន់ធ្ងរ កំពុងខូចខាត និងឈានទៅរកការខូចខាតទាំងស្រុង ។ជាទឹសដៅនៅតំបន់ខាងលើក្នុងករណីនេះ ត្រូវចាត់វិធានការដូចខាងក្រោម ៖
- ត្រូវអនុវត្តធ្វើស្រែប្រដេញទឹកតែម្តង នៅចុងខែតុលានិងខែវិច្ឆិកាខាងមុខនេះដោយត្រូវត្រៀមគ្រាប់ពូជស្រាលមិន    ប្រកាន់រដូវ។
-គួរភ្ជួរដីហាល និងត្រៀមផ្តល់គ្រាប់ពូជស្រូវស្រាល( ពូជសែនក្រអូប ) ដោយរង់ចាំទឹកភ្លៀងធ្លាក់ជោគជាំដើមខែសីហា សម្រាប់ការស្តារការខូចខាតឡើងវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter