ងៃពុធ១៥រោចខែអាសាឍឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី៣១ខែ កក្កដាឆ្នាំ២០១៩កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួម ផ្នែក សង្កាត់រដ្ឋបាលជលផលកំពង់លួងកងកំលាំងប្រដាប់អាវុធបានចេញបង្រ្កាបបទល្មើសនេសាទ នៅចំនុចជ្រោយវែង ដល់អន្លង់រាំង ក្នុងសហគមន៍នេសាទអន្លង់រាំង ជាលទ្ធផលបានចំនួន ០១ករណី។វត្ថុតាងរួមមានៈ
- របាំងសាច់អួន ប្រវែង ១៦០០ម៉ែត្រ
- ក្បាលបរ ចំនួន ៣គ្រឿង
- លូកងសាច់អួន ៧គ្រឿង
- បង្គោលចំរ៉ឹងចំនួន ៦០០ដើម
- ចាក់លែងត្រីចម្រុះចំនួន ៣៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម