ថ្ងៃព្រហស្បតិ៍១កើត ខែស្រាពណ៍ ឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី០១ខែ សីហាឆ្នាំ២០១៩ ផ្នែករដ្ឋបាលជលផលរាំងទិល បានសហការជាមួយបរិស្ថាន កងកំលាំង ប្រដាប់អាវុធ សហគមន៍នេសាទបានចេញបង្រ្កាប បទល្មើសនេសាទ នៅចំនុចមុខព្រែកតាឡែន ភូមិដីរនាត ឃុំមេទឹក។ជាលទ្ធផលបានចំនួន ០១ករណី វត្ថុតាងរួម:
- របាំងសាច់អួន ប្រវែង ៥០០ម៉ែត្រ
- ក្បាលបរ ចំនួន ៦ គ្រឿង
- បង្គោលចំរ៉ឹងចំនួន ៣៥០ដើម
- ចាក់លែងត្រីចម្រុះចំនួន ១៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម