មាតិកា
កិច្ចប្រជុំវិសមញ្ញរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល និងការចែកថ្នាំវ៉ាក់សាំង
ចេញ​ផ្សាយ ០៣ សីហា ២០១៩
156

ថ្ងៃសុក្រ២រោច ខែស្រាពណ៍ ឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី០២ខែ សីហាឆ្នាំ២០១៩ នៅការិយាល័យផលិតកម្មនិងបសុព្យាបាលបានរៀបប្រជុំវិសាមញ្ញមួយដែលសមាសភាពចូលរួមមាន:ថ្នាក់ដឹកនាំ មន្ត្រីនៃការិយាល័យ និងប្រធានផ្នែកទាំងអស់។គោលបំណងនៃកិច្ចប្រជុំមានពីរសំខាន់គឺ៖
១.ផ្សព្វផ្សាយនិងអនុវត្តតាមសសរាចររបស់រាជរដ្ឋាភិបាល លេខ០០៧សរ ចុះថ្ងៃទី៣១ខែកក្កដា ឆ្នាំ ២០១៩ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក  និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ។ក្នុងនោះអង្គប្រជុំបានពិភាក្សាគ្នារកចំណុច ប្ញុគន្លឹះសំខាន់ៗមួយចំនួននៃបច្ចេកទេសដើម្បីអនុវត្តទប់ស្កាត់ ជំងឺប៉េស្តអាហ្រ្វិកក្នុងខេត្តពោធិ៍សាត់។
២.អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក គោ ក្របីក្នុងផែនការសម្រាប់ឆមាសទី១ឆ្នាំ ២០១៩ទៅតាមលិខិតលេខ២៨៧/១៩កសខ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ក្នុងការផ្សព្វផ្សាយ។ 
ចុងបញ្ចប់នៃកម្មវិធីប្រជុំបានបែងចែកទៅគ្រប់ផ្នែក ផលិតកម្មនិងបសុព្យាបាល ស្រុក-ក្រុងនូវថ្នាំវ៉ាក់សាំងសារទឹកគោ ក្របី ថ្នាំព្យាបាល  ថ្នាំសម្លាប់មេរោគ សម្ភារ:បរិក្ខាបសុពេទ្យ មួយចំនួន  និង poster អំពីជំងឺប៉េសជ្រូកអាហ្រ្វិក ជំនួយពីCP និង GDAHP) ក្រោមអធិបតីលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក ឡាយ វិសាល អនុប្រធានក្តាប់រួមការិយាល័យរដ្ឋបាលបុគ្គលិកផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter