មាតិកា
វេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិ នៅស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ០៣ សីហា ២០១៩
102

ថ្ងៃសុក្រ២រោច ខែស្រាពណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី០២ខែ សីហាឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ជាតំណាងឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមន្ទីរកសិកម្ម ខេត្ត បានចូលរួមវេទិការសាធារណៈរបស់ក្រុមថ្នាក់ជាតិចុះជួយស្រុកភ្នំក្រវាញ សម្រាប់ឃុំរកាតនិងឃុំលាចក្រោមអធិបតីភាព ឯកឧត្តម ទី ណារិន្ឌ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពី០៨ភូមិ (ឃុំលាច)និង០៤ភូមិ(ឃុំរកាត)។បញ្ហាសំខាន់ដែលបាន លើកឡើងរួមមាន:ដីលំនៅដ្ឋាន ប្លង់កម្មសិទ្ធដីធ្លី ដីចំណីរថ្នល់ អគ្គីសនី ការរាំងស្ងួត ការលក់ដូរ និងខ្វះម៉ាស៊ីនបូមទឹកជាដើម។ចំពោះបញ្ហាទាក់ទងកសិកម្ម គឺការប្រើប្រាស់ថ្នាំកសិកម្ម ប៉ុន្តែលោកប្រធានមន្ទីរបានបង្ហាញជាបច្ចេកទេស ណែនាំនិងដោះស្រាយកិច្ចការនេះជូនអង្គវេទិការួចរាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter