ថ្ងៃចន្ទ៥កើតកើត ខែស្រាពណ៍ ឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី០៥ខែ សីហាឆ្នាំ២០១៩ ផ្នែកបសុព្យាបាលស្រុកបាកាន បានបើកកិច្ចប្រជុំពង្រឹងការងារដែលមានអញ្ជើញចូលរូម ពីប្រធានពេទ្យសត្វឃុំទាំង១០ឃុំ នៅការិយាល័យកសិកម្មស្រុកបាកាន។ខ្លឹមសាររួមមាន:១.ក្តាប់ស្ថានភាពជម្ងឺសត្វគោ ក្របី ជ្រូក និងបក្សី២.ស្ថានភាពការអនុវត្តភ្នាក់ងារសុខភាពសត្វភូមិ ៣.ស្រង់ស្ថិតិសត្វគ្រប់ប្រភេទ៤.ផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនិងការររៀបចំផែនការចាក់វ៉ាក់សាំងតាមឃុំនីមួយៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម