មាតិកា
ការសំណេះសំណាលនិងការធ្វើជីវសុវត្ថិភាព
ចេញ​ផ្សាយ ០៦ សីហា ២០១៩
92

ថ្ងៃអង្គារ៍០៦កើត ខែស្រាពណ៍ ឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី០៦ខែ សីហាឆ្នាំ២០១៩ 

ក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាល និង ផលិតកម្ម និងបសុព្យាបាល ស្រុកបាកាននិងចុះទៅឃុំមេទឹក ស្រុកបាកាន ។គោលបំណងនិងសម្មភាពថ្ងៃនេះរួមមាន:

  - ជូបសំណេះសំណាលជាមួយលោកមេឃុំមេទឹក ដើម្បីជម្រាបជូនដំណឹងពីការសហការនិងជម្រុញយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោ ក្របីសម្រាប់ផែនការឆមាសទី១  ឆ្នាំ២០១៩និង ការទប់ស្កាត់ជំងឹប៉ស្តជ្រូកអាហ្រ្វិក  ។

   - ជួបប្រជុំជាមួយភ្នាក់សុខភាពភូមិ អូរព្រាល និងភូមិអង្កាញ់ និងកសិករចិញ្ចឹមជ្រូក ដើម្បីផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងការទប់ស្កាត់ ការឆ្លងប្ញុផ្ទុះជំងឺនេះ  និងបំផុសឱយចូលរួមយកគោ ក្របីចាក់វ៉ាក់សាំងសារទឹក។

  - បាញ់ថ្នាំនិង ផ្តល់ថ្នាំសំលាប់មរោគដល់គ្រួសារចិញ្ចឹមជ្រួកបានចំនួន១២គ្រួសារ និង

បិទPosters ផ្សព្វផ្សាយអំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅសាលាឃុំ  មណ្ឌលសុខភាព និងទីផ្សារឃុំ មេទឹក  ។

ចំនួនអ្នកចូលទស្សនា
Flag Counter