មាតិកា
ពិធីចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៩០គ្រួសារនៅឃុំអូរតាប៉ោង
ចេញ​ផ្សាយ ០៨ សីហា ២០១៩
108

ថ្ងៃពុធ០៧កើត ខែស្រាពណ៍ឆ្នាំកុរ ពស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែ សីហាឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ប្រធានការិយាល័យក្សេត្រសាស្រ្ត អនុប្រធានការិយាល័យកសិកម្ម ស្រុក លោក មេឃុំអូតាប៉ោងបានផ្តល់ពូជ បន្លែដល់  ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះរាំងស្ងួតដែលប្រ្រពិត្តទៅនៅភូមិចំការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ដែលមានប្រជាពលរដ្ឋមកពី០៣ភូមិសរុប៩០គ្រួសារក្នុងនោះ ភូមិចំការខ្លុយ ៣០គ្រួសារ,ភូមិចំការអូរ ៣០គ្រួសារ និងភូមិរបោះរាំងចំនួន៣០គ្រួសារ។ក្នុងពេលនោះដែរក្រុមការងារក៏បានពន្យល់ពីបច្ចេកទេសកសិកម្ម(ដាំបន្លែ), ការប្រយត្ន័ខ្ពស់ពីការបំរែបំរួលអាកាសធាតុ,ការសន្សំសំចៃទឹកជាដើម។ការយកចិត្តទុកដាក់ថ្នាក់ខេត្ត/ស្រុក ក៍ដូចជាមន្ទីរកសិកម្ម កំពុងតែស្វះស្វែងរកប្រភពទឹកដើម្បីធ្វើអន្តរាគមន៍ជួយសង្រ្គោះករណីគ្រោះរាំងស្ងួតនេះ។សុំបងប្អូនបង្វែរមកដាំបន្លែ ចិញ្ចឹមមាន់ គោ ជ្រូកជំនួសវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter