នៅព្រឹកថ្ងៃសុក្រ៩កើតខែស្រាពណ៍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយក្រុមហ៊ុនCPបាន រៀបចំធ្វើពិធីបរិភោគសាច់ជ្រូកនៅមុខផ្សារពោធិ៍សាត់ ក្រោមប្រធានបទ «កម្មវិធីពិសាសាច់ជ្រូក មានសុវត្ថិភាព ខេត្តពោធិ៍សាត់» ក្រោមអធិបតីភាពឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករលក់សាច់ជ្រូក ក្នុងផ្សារពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម