ថ្ងៃសៅរ៍១០កើត ខែស្រាពណ៍ឆ្នាំកុរ ពស២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែ សីហាឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមពិធីដោះស្រាយរាល់បញ្ហានិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្ត នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមន្ទីរជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង ស្មៀនសង្កាត់ អង្គការ សង្គមសុីវិល លោកមេភូមិ ប្រជាការពារ ម៉ូតូឌុប អាជីវករ ប្រជាពលរដ្ឋសរុបជាង៥០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តពោធិ៍សាត់។ ក្នុងនោះផងដែរ ឯកឧត្តមក៏បានយកចិត្តទុកដាក់ខ្ពស់លើ បញ្ហា ដំណោះស្រាយ និងតម្រូវការ ជូនប្រជាពលរដ្ឋជាអាទិភាពក្នុងនាមជាមហាគ្រួសារ ជាបង ជាប្អូន ជាកូន ក្នុងខេត្តពោធិ៍សាត់របស់យើង។