ថ្ងៃអង្គារ ១៣កើតខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីប្រព័ន្ធកសិកម្មចម្រុះតាមតំបន់ក្សេត្របរិស្ថាន ក្រោមអធិបតីភាពលោក ខៀន សុវណ្ណារា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគាំទ្រដោយកម្មវិធីASPIRE ព្រមទាំងមានសមាសភាពចូលរួមពីមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង១១ សរុបចំនួន២០នាក់(ស្រ្តីចំនួន០៧នាក់)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម