មាតិកា
ការត្រួតពិនិត្យស្ថានភាពគ្រោះរាំងស្ងួត
ចេញ​ផ្សាយ ១៤ សីហា ២០១៩
116

ថ្ងៃចន្ទ័ ~អង្គារ ១២កើត~១៣កើត ស្រាពណ៍ឆ្នាំកុរ ឯកសក័ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២~១៣ខែសីហា ឆ្នាំ២០១៩ លោកស្រីសែម សុធា និង លោក កែវចន្ទ័កែវ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត អមដំណើរឯកឧត្តម 

ឈុន ឆុនលីអនុរដ្ឋលេខាធិការក្រសួង     កសិកម្មរុក្ខាប្រមាញ់និងនេសាទ អញ្ជើញចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួតនៅតាមបណ្តាឃុំដូចជា:

១.នៅឃុំផ្ទះរុង ឃុំតាលោ ដែលមានភូមិព្រៃវាំង ភូមិទួលច្រេស ភូមិគោករំល ភូមិទួលជ្រាវ ភូមិព្រៃតោ និងឃុំស្វាយដូនកែវ ដោយមានការចូលរួម ,: លោកមេឃុំតាលោ លោកមេភូមិព្រៃតោ និងកសិករសរុប៥រូប ដោយពិភាក្សារកដំណោះស្រាយ ឲ្យរដ្ឋអំណាចភូមិឃុំ ធ្វើសំណើរសុំពូជធ្វើបន្ត( ពូជស្រូវស្រាលមិនប្រកាន់រដូវ)ទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយឆ្លងមន្ទីរកសិកម្មនិងអភិបាលនៃគណអភិបាលខេត្ត ។

២. នៅភូមិដងរុង  ដងឡង ឃុំកោះជុំនិងត្រួតពិនិត្យដំណាំបន្លែនៅភូុមិសន្លុងឃុំស្វាយលួងស្រុកកណ្តៀង.។

៣.កិច្ចប្រជុំថ្នាក់មន្ទីរ 

ជាលទ្ធផលបូកសរុបរយ:ពេលនៅមន្ទីរពីរថ្ងៃនេះមានដូចតទៅ:

_ សូមឲ្យមន្ទីរកសិកម្មធ្វើសំណើរសុំស្រូវពូជ ដើម្បីស្តារការខូចខាតនៅស្រុកតាកោសែនជាយ័នជួយកសិករឲ្យបានទាន់ពេលកុំឲ្យហួសចុងខែសីហា (ចំនួនសរុប២៥តោន) ដោយឆ្លងអភិបាលខេត្តទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាបន្ទាន់ ។

_ ចំពោះចំណុចខ្លាំងនិងចំណុចខ្សោយ :

  + ចំណុចខ្លាំង : មានអភិបាលខេត្តល្អ ដែលធ្វើឲ្យមន្ទីរជំនាញសហការណ៍គ្នាបានល្អ (មន្ទីរធនធានទឹកនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ)

 + មន្ទីរ សហការណ៍បានល្អជួយដល់កសិករ

 + ដីមានជីជាតិ អំណោយផលក្នុងការដាំដុះ 

_ ចំណុចខ្សោយ : នៅខ្វះប្រពន្ធ័ស្រោច

ស្រពប្រពន្ធ័ចែកចាយទឹកធ្វើឲ្យតំបន់ខ្លះមិនអាចទទួលទឹកបាន(សង្រ្គោះមិនបាន) ។

ចំនួនអ្នកចូលទស្សនា
Flag Counter