ថ្ងៃអង្គារ៥រោចខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែ សីហា ឆ្នាំ២០១៩ នាយកដ្ឋានកសិកម្មសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមន្រ្តីបង្គោលបច្ចេកទេសដំណាំបន្លែ ប្រចាំស្រុកបាកានបានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានកសិករគម្រោង BFP និងអ្នកដាំបន្លែផ្សេងទៀតនៅក្នុងភូមិចូលរួមសរុបចំនួន៣០នាក់ ស្រី ១៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម