ថ្ងៃពុធ៦រោចខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ខែ សីហា ឆ្នាំ២០១៩ លោកស្រី សែម សុធា
អនុប្រធានមន្ទីរបានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលគម្រោងកសិវារីវប្បកម្ម ដើម្បីអាហារូបត្ថម្ភនិងជីវភាពក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ដែលកម្មវិធីនះរៀបចំដោយអង្គការអភិវឌ្ឍន៍នារីខ្មែរដោយមានការចូលរួមពី :លោកអភិបាលស្រុកបាកាន,លោកតំណាងអភិបាលស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជយ័ ,តំណាងមន្ទីរទាំង៤( មន្ទីរអប់រំយុវជននិងកីឡា មន្ទីរកិច្ចការនារី មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ទីរធនធានទឹកនិងឧត្តុនិយមនិងកសិករចំនួន១២ក្រុមស្មើនឹង១២០នាក់ផងដែរ។សិក្ខាសាលានេះមានគោលបំណង :បង្ហាញនូវលទ្ធផលសកម្មភាពគម្រោងដែលសំរេចបានកន្លងមកនិងស្វែងរកចំណុចរីកចំរើននិងអនុវត្តបន្តនៅពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម