ថ្ងៃពុធ៦រោចខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ខែ សីហា ឆ្នាំ២០១៩ លោកងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទីបានដឹកនាំផ្នែក/សង្កាត់រដ្ឋបាល ព្រៃឈើពោធិ៍សាត់បានសហការណ៍ជាមួយក្រុមចំរុះគណៈបញ្ជាការឯកភាពស្រុក អជ្ញាធ័រ ឃុំ សរុបចំនួន ១២នាក់ បានត្រួតពិនិត្យនិងបង្រ្កាបរោងសិប្បកម្ម កែច្នៃផល និងអនុផលព្រៃឈើ ខុសច្បាប់ចំនួន១៧កន្លែងដែលបានធ្វើកិច្ចសន្យាកន្លងមក។ក្រុមការងារពិនិត្យឃើញថា ម្ចាស់សិប្បកម្ម បានរុះរើកន្លែងសិប្បកម្ម និង សកម្មភាពកែច្នៃ ពិតប្រាកដមែនក្នុងរយៈពេល០៧ថ្ងៃចំនួន១៥ កន្លែង ដោយខ្លួងឯងតាមកិច្ចសន្យាដែលបាន កំណត់របស់ក្រុមការងារនិង ០២កន្លែងផ្សេងទៀត ចុះជំរុញនិងរុះរើដោយក្រុមការងារចំរុះផ្ទាល់ដោយម្ចាស់មិនព្រមរុះរើដោយខ្លួងឯង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម