មាតិកា
បង្រ្កាបបទល្មើសជលផល នៅចំណុចខាងកើតកំពង់លួងដល់កំពង់ឃ្នាស់ ឃុំ ក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៤ សីហា ២០១៩
99

ថ្ងៃសុក្រ៨រោច ខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាត់ខេត្ត ពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខ័ណ្ឌ ដែលមាន ការចូលរួមពី លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទកម្លាំងសរុបចំនួន ១៥ នាក់ កាណូតចំនួន៣គ្រឿងបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុចខាងកើតកំពង់លួងដល់កំពង់ឃ្នាស់ ឃុំ ក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)
_ របាំងបរ ៥ ខ្សែ ប្រវែង ១៥០០ ម៉ែត្រ
_ ក្បាលបរ ចំនួន ៥ គ្រឿង
_ បង្គោលចំនួន ៣២០ ដើម 
_ របាំងស្បៃមុង ២ ខ្សែ ប្រវែង ៣០០ ម៉ែត្រ
_ លូស្បៃមុងចំនួន ២ មាត់  
_ បង្គោលចំនួន ៧០ ដើម 
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៤០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter