ថ្ងៃសុក្រ៨រោច ខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក សំ ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យបានចូលរួមពិធីចែក ពូជស្រូវសែនក្រអូប ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារ ភាពរាំងស្ងួតលើផ្ទៃដីស្រូវវស្សាចំនួន២១៣៦ហត ផ្ទៃដីបានស្តារឡើងវិញចំនួន២៥២ហត។ ក្នុងពិធីចែក នេះបានផ្តល់ពូជស្រូវដល់កសិករចំនួន ២៥.៣០០គ.ក្រ ក្នុងឃុំតាលោចំនួន០៦ភូមិស្មើនឹង ២៥៤គ្រួសារក្នុងនោះ ភូមិកោះស្វាយចំនួន១៣៤គ្រួសារ,ភូមិ កោះវត្តចំនួន៨០គ្រួសារ,ភូមិព្រៃវាំងចំនួន៦១គ្រួសារ,ភូមិបួរច្រេសចំនួន៣៥គ្រួសារ,ភូមិបឹងកក់ ចំនួន២៦គ្រួសារ,ភូមិគោករំល ចំនួន១៨គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម