មាតិកា
ការត្រួតពិនិត្យនិងបង្រ្កាបបទ ល្មើសជលផល ពីចំណុច កំពង់ឃ្នាស ឃុំ ក្បាលត្រាច ដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ
ចេញ​ផ្សាយ ២៥ សីហា ២០១៩
100

ថ្ងៃសៅរ៍៩រោច ខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រុមការងាររបស់គណ:បញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរដែលមាន ផ្នែកក្រគរ សង្កាត់កំពង់លួង កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទដែលមានកម្លាំងសរុបចំនួន ២២ នាក់ កាណូតចំនួន៤គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទ ល្មើសជលផល ពីចំណុច កំពង់ឃ្នាស ឃុំ ក្បាលត្រាច ដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ជាលទ្ធផល បាន ១ ករណី (បំផ្លាញចោល)
_ របាំងបរ ៩ ខ្សែ ប្រវែង ២៧០០ ម៉ែត្រ
_ ក្បាលបរ ចំនួន ១២ គ្រឿង
_ បង្គោលចំនួន ៨៥០ ដើម 
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៦០ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter