ថ្ងៃ ច័ន្ទ១១រោច ខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៩ ក្រុមការងាររបស់គណ:បញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដែលមានការចូលរួមពីផ្នែករដ្ឋបាលជលផលក្រគរនិង សង្កាត់កំពង់លួង កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទកម្លាំងសរុបចំនួន១៨ នាក់កាណូតចំនួន៤គ្រឿង បានចុះប្រតិបត្តិការត្រួតពិពិត្យនិងបង្រ្កាបបទល្មើសជលផល ពីចំណុច កំពង់លួង រហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បាន ១ ករណី (បំផ្លាញចោល)
_ របាំងបរ ១១ ខ្សែ ប្រវែង ២៧៥០ ម៉ែត្រ
_ ក្បាលបរ ចំនួន ៧ គ្រឿង
- លូកងសាច់អួន ១៤ គ្រឿង
_ បង្គោលចំនួន ១០៧០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៧០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម