មាតិកា
កិច្ចប្រជុំសិក្សាពីតម្រូវការនៃការប្រើ ប្រាស់ធនធានមនុស្សរបស់មន្ទីរក្រោមការដឹកនាំរបស់លោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋានបុគ្គលិក
ចេញ​ផ្សាយ ២៧ សីហា ២០១៩
90

ថ្ងៃ ច័ន្ទ១១រោច ខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំសិក្សាពីតម្រូវការនៃការប្រើ ប្រាស់ធនធានមនុស្សរបស់មន្ទីរក្រោមការដឹកនាំរបស់លោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋានបុគ្គលិកនិង
អភិវឌ្ឍន៍ធនធានមនុស្ស និងមានការចូលរួមពីប្រធាន 
អនុប្រធានការិយាល័យនៃនាយកដ្ឋាន~លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ នាយខណ្ឌរដ្ឋបាលជលផល និង ខណ្ឌ 
រដ្ឋបាលព្រៃឈើ ប្រធាន អនុប្រធានការិយាល័យជំនាញ ទាំង១០ និង កសិកម្មក្រុងស្រុកទាំង០៦ សរុប ៣២រូប/ស្រី១៥រូប។កិច្ចប្រជុំនេះមានគោលបំណងៈសិក្សាពីតម្រូវការប្រើប្រាស់ធនធានមនុស្ស ទំហ៊ំការងាររបស់មន្រ្តី និង បញ្ហាមួយចំនួនដែលទាក់ទងការងារគ្រប់គ្រងធនធានមនុស្ស។ក្នុងពេលនោះដែរខ្ញុំបាទបានបង្ហាញពីស្ថានភាព មន្រ្តីរាជការ ចំនួនក្របខណ្ឌ ការងារស្នូលនិងការបែងចែកតួនាទីជូនថ្នាក់ដឹកនាំ ការរាយការណ៍ជាប្រចាំពីរបាយការណ៍ប្រចាំសប្តាហ៍ បញ្ហាប្រឈមនានា និងសំណូមពរមន្រ្តីរាជការ មន្រ្តីកិច្ចសន្យាបន្ថែម។ លោក អនុប្រធាននាយកដ្ឋានបានសាកសួរដល់សមាជិក សមាជិកាអង្គប្រជុំតាមការិយាល័យមួយចំនួនពីទំហំការងារ ការលំបាក និងសំណូមពរមន្រ្តីបន្ថែមដើម្បីរក្សាជំហការងារបានរលូន
នា ពេលអនាគត។លោកក៍បានសំណូមពរឱ្យមន្ទីរជំរុញការស្នើសុំបញ្ជូនមន្រ្តីទៅទទួល យុវនីតិសម្បទាជាភ្នាក់ងារនគបាលយុត្តិធម៌។ក្រុមការងារ របស់នាយកដ្ឋានបុគ្គលិកនឹងបន្តភារកិច្ចត្រួតពិនិត្យឯកសារ និង សាកសួរតាមការិយាល័យបន្ថែមទៀតពីតម្រូវការធនធានមនុស្ស។

ចំនួនអ្នកចូលទស្សនា
Flag Counter