ថ្ងៃពុធ១៣រោច ខែស្រាឍណ៍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ខែ សីហា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល និង ការិយាល័យកសិកម្មស្រុកបាកានបានសហការជាមួយភ្នាក់ងារសុខភាព សត្វភូមិ និង អាជ្ញាធរមូលដ្ឋានរៀបចំយុទ្ធនាការចាក់វ៉ាក់ សាំងជំងឺសារទឹកដល់គោ ក្របី ក្នុង ភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាននិង មានការអញ្ជើញចូលរួមមាន លោក ស៊ឹម សុខា អភិបាលរងស្រុកបាកាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯ.ឧ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មេឃុំមេទឹក មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិក្នុងឃុំមេទឹក និងប្រជាកសិករម្ចាស់គោ~ក្របី ប្រមាណជាង៦០ គ្រួសារ។ជាលទ្ធផលចាក់វ៉ាក់សារទឹក បានគោ~ក្របីសរុបចំនួន៣០៥ក្បាលនិងក្របីចំនួន ១៩ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម