ថ្ងៃសុក្រ១កើតខែភទ្របទ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ខែ សីហា ឆ្នាំ២០១៩ ក្រុមការងាររបស់គណ:បញ្ជាការឯកភាព ស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដែលមាន អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌ ផ្នែកក្រគរ សង្កាត់កំពង់លួង កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទកម្លាំងសរុបចំនួន ២០ នាក់ កាណូតចំនួន ៦គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល ពីចំណុច ជ្រោយស្តី រហូតដល់ភូមិកំពង់ក្រចាប់ ឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បាន ២ ករណី (បំផ្លាញចោល)
_ របាំងបរ សាច់អួនប្រវែង ១៩៥០ ម៉ែត្រ
_ ក្បាលបរ ចំនួន ១១ គ្រឿង
- លូកងសាច់អួន ៨ គ្រឿង
- របាំងស្បៃមុង ប្រវែង ១៥០០ ម
- លូកងស្បៃមុង ២៣ មាត់
_ បង្គោលចំនួន ១៧០០ ដើម
_ ចាក់លែងកូនត្រី ១៥០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម