មាតិកា
ការបង្រ្កាបបទល្មើសរបស់ក្រុមការងារគណៈបញ្ជាឯកភាពខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត
ចេញ​ផ្សាយ ០២ កញ្ញា ២០១៩
114

ថ្ងៃ អាទិត្យ ៣ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារគណៈបញ្ជាឯកភាពខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងដោយមានការចូលរួម លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ផ្នែក /សង្កាត់ និងកងកម្លាំងប្រដាប់ អាវុធកម្លាំងសរុបចំនួន ១៤ នាក់ កាណូតចំនួន០២គ្រឿងបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើស នេសាទនៅចំណុច ផ្លូវឡាន ភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផលបំផ្លាញ ចោល៖
_ របាំងសាច់អួនចំនួន ០១ ខ្សែ ប្រវែង ៣០០ ម
_ បង្គោលចំនួន ៧៥ ដើម ។
បន្ទាប់មកឯកឧត្តមខូយ រីដា មានប្រសាសន៍ អោយប្រជានេសាទរុះរើដោយខ្លួនឯង។

ចំនួនអ្នកចូលទស្សនា
Flag Counter