ថ្ងៃច័ន្ទ ៤កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩ក្រុមការងាររបស់គណ:បញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដែលមាន ការចូលរួមពី ផ្នែកក្រគរ និងសង្កាត់រដ្ឋបាលជលផលកំពង់លួង កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទកម្លាំងសរុបចំនួន ១០ នាក់ កាណូតចំនួន ២គ្រឿង បានចុះប្រតិបត្តិការត្រួតពិពិត្យនិងបង្រ្កាបបទល្មើសជលផល ពីចំណុច កំពង់ប្រាក់ រហូតដល់ជ្រោយវែង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បាន ១ ករណី (បំផ្លាញចោល)
_ របាំងបរ សាច់អួនប្រវែង ១២៥០ ម៉ែត្រ
_ ក្បាលបរ ចំនួន ៦ គ្រឿង
- លូកងសាច់អួន ៥ គ្រឿង
_ បង្គោលចំនួន ៦២០ ដើម
_ ចាក់លែងកូនត្រី ៤៥ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម