មាតិកា
កិច្ចប្រជុំពិភាក្សាស្វែងយល់អំពីសក្តានុពលដំណាំចេកនៅខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៩
84

ថ្ងៃពុធ៦កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីសក្តានុពលដំណាំចេកនៅខេត្តពោធិ៍សាត់ ជាមួយក្រុមការងារមកពីប្រទេសកូរ៉េនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។គោលបំណងនៃការពិភាក្សាសំខាន់រួមមានៈ
១.សិក្សាស្រាវជ្រាវពីទីតាំង និងផ្ទៃដី
ដំណាំចេកនៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង 
២.សិក្សាស្រាវជ្រាវពីផ្ទៃដី និងជីជាតិដីដែលមាន
សក្តានុពលសម្រាប់ដំណាំចេក និង 
៣.សិក្សាស្រាវជ្រាវពីទីតាំងសម្រាប់ធ្វើរោងចក្រកែច្នៃស្កចេក ដំណាប់ និងផលិត ផលផ្សេងៗទៀត សម្រាប់នាំចេញទៅ ប្រទេសកូរ៉េ។

ចំនួនអ្នកចូលទស្សនា
Flag Counter