ថ្ងៃពុធ៦កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម បានចូលរួមកិច្ចប្រជុំតម្រង់ទឹសការ រៀបចំផែនការ សកម្មភាព និងថវិកា២០២០ និងផែនការប្រើប្រាស់ថវិកាកម្មវិធី២០២០ នៃអនុកម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ៤៤ នាក់/ស្រី៣នាក់។
គោលបំណងក្នុងកិច្ចប្រជុំនេះគឺដើម្បីអោយយល់ច្បាស់និង រៀបចំសេចក្តីព្រាងផែនការសកម្មភាពនិងថវិកា និងចាត់អាទិភាពសកម្មភាពសម្រាប់ដាក់ បញ្ចូលក្នុងផែនការប្រើ ប្រាស់ថវិកាកម្មវិធី អនុលោមតាមវិធីសាស្រ្តទាំងប្រាំ ៥ ដែលឆ្លើយតបនិងគោលការណ៍ទាំងបួន ៤ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម