ថ្ងៃព្រហស្បត្តិ៍៧កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩លោក ជុំ ភ្លូ
អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីបច្ចេកទេសគម្រោង RIAPIPបានចុះពិនិត្យមើលស្ថានភាពស្ថានភាពស្រូវតាមដំណាក់កាលនិងកាត់ពូជលាយបន្ថែមនៅសហគមន៍ស្រករពន្លកថ្មី ក្នុងភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាននិងបានចុះពិនិត្យនិងណែនាំពីបច្ចេកទេសដល់សមាជិកសហគមន៍កំពង់ក្ដីសិរីមានជ័យ ភូមិកំពង់ក្ដី ឃុំរំលិច ស្រុកបាកាន អំពីការថែទាំ គ្រប់គ្រងទឹក សំអាតស្មៅ ការកំចាត់សត្វល្អិត ការបាចជីបំប៉នជីលើកទី២និងបានបំផុសឱ្យយកចិត្តទុកដាក់ដកពូជលាយដំណាក់កាលនេះផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម