ថ្ងៃសុក្រ៨កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរបានចូលរួមរៀបចំកិច្ចប្រជុំស្តីពីការរៀបចំនិងការប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩ នៅសាលប្រជុំនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធស្ថាប័នក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូរ និងអង្គការពាក់ព័ន្ធជាច្រើនរូបទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម