ថ្ងៃសុក្រ៨កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរបានចូលរួម ពីធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ទុរគតជន អ្នកផ្ទុកមេរោគអេដស៏ អ្នកមានជំងៃរ៉ាំរ៉ៃ ស្រ្តីមេម៉ាយក្រីក្រកូនច្រើន ជនពិការ និងប្រជាពលរដ្ឋក្រីក្រទទួលរងគ្រោះរាំងស្ងួត ចំនួន៩៨៧គ្រួសារ មកពី៦ឃុំ ក្នុងស្រុកបាកាន ក្រោមអធិបតីភាពលោកជំទាវ
ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ។ក្នុងពេលអំណោយ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេសត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ក្នុងនោះមានមុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត១ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម