ថ្ងៃចន្ទ១១កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចំរុះដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ ដែលមានការចូលរួមលោកហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង កងកម្លាំងប្រដាប់អាវុធនិង សហគមន៍នេសាទកម្លាំងសរុបចំនួន ១០ នាក់ កាណូតចំនួន ២ គ្រឿង បានចុះប្រតិបត្តិការត្រួតពិពិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច និយាមកាx ០៤២៩០៦៥ y ១៣៨៥១៨៧ ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)
_ របាំងស្បៃមុង ៨ ខ្សែ ប្រវែង ១២០០ ម៉ែត្រ
_ លូស្បៃមុងចំនួន ១៧ មាត់
_ បង្គោលចំនួន ៦៥០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៤៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម