ថ្ងៃអង្គារ៍១២កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំការសំដែងឈុតខ្លីទាក់ទងវិស័យកសិកម្មលើសកម្មភាពស្រែចំការ និងដាំបន្លែដែលមានការចូលរួមពីលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោក ត្រា ងួន អ្នកជំនាញសិល្បៈមន្រ្តីការិយាល័យជំនាញនិង ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំសរុប៣៤រូបស្រី/១៨រូប។គោលបំណងនៃការប្រជុំរួមមានៈ
ក.បង្ហាញពីការត្រៀមលក្ខណៈទិវាបន្លែ និងបែងចែកភារៈកិច្ច ការទទួលខុសត្រូវសម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំក្នុងការជួយគាំទ្រសកម្មភាព
ខ.ការជ្រើសរើសតួសំដែងឈុតខ្លី និងជ្រើសរើសឈុតសមស្របកម្មវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម