ថ្ងៃអង្គារ៍១២កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ
ប្រធានមន្ទីររួមជាមួយលោក រាជ សម្បត្តិ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពសេវាផ្សាព្វផ្សាយកសិកម្ម ដែលមានអ្នកចូលរួមសរុប ២០ នាក់។កម្មវិធីនេះដែលរៀបចំឡើងដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន
គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា។ចំពោះគោលបំណងរួមមានៈ
១ បង្ហាញពីវិធីសាស្ត្រសម្រាប់ប្រមូលទិន្នន័យលើការទទួលយកនិងការ សាយភាយនៃបច្ចេកវិទ្យា និងចំណេះដឹង ឬសេវាផ្សព្វផ្សាយកសិកម្ម
២.ណែនាំពីរបៀបសម្ភាសន៍កសិករ និងក្រុមកសិករខ្នាតតូច
៣ បង្ហាញពីរបៀបប្រើប្រាស់ទម្រង់ (Forms) សម្រាប់ប្រមូលទិន្នន័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម