មាតិកា
កម្មវិធីផ្សារណាត់បន្លែ ផលិតផលសុវត្ថិភាព និងអាហារូបត្ថម្ភនៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ១៣ កញ្ញា ២០១៩
113

ថ្ងៃព្រហស្បត្តិ៍១៤កើតខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧.០០នាទីព្រឹក រហូត ដល់ម៉ោង ៤.០០រសៀលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានសហការជាមួយអង្កការសង្គមស៊ីវិល ក្រុមហ៊ុន និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មបានរៀបចំកម្មវិធីផ្សារណាត់បន្លែ ផលិតផលសុវត្ថិភាព និងអាហារូបត្ថម្ភនៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់  លោកស្រី ទុយ សុខេង អនុប្រធាននាយកដ្ឋានធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម,លោក គង់ ពុទ្ធារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងមានការអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអង្គការ វិស័យឯកជនក្រុមហ៊ុននិងក្រុមផលិតបន្លែសុវត្ថិភាពតាមបណ្តាស្រុក/ក្រុងនិងតំបន់គោលដៅរបស់គម្រោងនានាដែលអនុវត្តវិស័យក្នុងខេត្តពោធិ៍សាត់ ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត តួអង្គអ្នកពាក់ព័ន្ធ អ្នកទិញ និងអ្នកប្រើប្រាស់ចុងក្រោយ។ម្យ៉ាងទៀតបង្កើនការយល់ដឹងឱ្យបានទូលំទូលាយពីសុវត្ថិភាពចំណីអាហារផងដែរ។កម្មវិធីនេះផងមានការឧបត្ថម្ភដល់មន្ទីរពីអង្គការសង្គមស៊ីវិលនិងក្រុមហ៊ុនដែលអនុវត្តទាក់ទងនិងវិស័យកសិកម្មក្នុងខេត្ត។ការតាំងលក់ផលិតផលនេះមានដៃគូពាក់ព័ន្ធចូលរួមដាក់តាំងលក់បង្ហាញរួមមានសរុបចំនួន២៥ស្តង់និងមានអ្នកចូលរួមសរុបចំនួនសរុប២៦១រូប/ស្រី១២១រូប។សម្រាប់ផលិតផលដែលបានដាក់តាំងបន្លែគ្រប់ប្រភេទ ផ្លែឈើ ផលិតផលកែច្នៃ ត្រូវបានលក់អស់ស្ទើរ១០០%និងកសិករដែលបានដាក់តាំងលក់ផលិតផលមានភាពសប្យាយចិត្តនិងសំណូមពរឱ្យមានកម្មវិធីនេះលើកក្រោយទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter