ថ្ងៃចន្ទ៣ រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៩ លោក ភុំ វិមល នាយខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួម
នាយរងខណ្ឌ នាយផ្នែករដ្ឋបាលជលផល ក្រគរស្តីទី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងស្តីទី កងកម្លាំងប្រដាប់អាវុធ និង សហគមន៍នេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល កម្លាំង
សរុប ១៤ នាក់ កាណូតចំនួន ៤ គ្រឿង នៅចំណុច ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល ២ ករណី បំផ្លាញចោល៖
_ របាំងសាច់អួនចំនួន៤ខ្សែប្រវែង១១២០ម៉ែត្រ
_ ក្បាលបរចំនួន ៤ គ្រឿង
_ បង្គោល ៨៥០ ដើម
_ របាំងស្បៃមុងចំនួន ១២ ខ្សែ ប្រវែង ១៧៥០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ១៣ មាត់
_ បង្គោលចំនួន ៩៣០ ដើម
_ ចាក់លែងកូនត្រីសណ្តាយ រៀល លិញ កញ្ចុះ កន្រ្តប់ ទម្ងន់១៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម