ថ្ងៃចន្ទ៣ រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានរៀបចំប្រជុំអាណត្តិប្រចាំខែ កញ្ញា ឆ្នាំ ២០១៩ ដើម្បីបូកសរុបលទ្ធផលនៃសសកម្មភាពការងារ រយ:ពេលមួយខែកន្លងមកនិងលើកផែនការអនុវត្តបន្ត។ជា
លទ្ធផលដូចខាងក្រោម៖
~ចាក់វ៉ាក់សាំងសារទឹកគោក្របីសរុបចំនួន ១៨.៨៤៧ក្បាល/ក្របី៤.០៦៨ក្បាល ។
~ អំពីស្ថានភាពជំងឺឆ្លងសត្វ: មិនមានការផ្ទុះទេ
~ការបង្កាត់ពូជគោសិប្បនិម្មិត:ក្នុងខែនេះ
បង្កាត់បានមេគោចំនួន១៩ក្បាល និង
កើតកូនបានចំនួន១២ក្បាល ។
~លទ្ធផលសាងសង់ឡជីវឧស្ន័ន ក្នងខែ
បានចំនួន ០៦ឡ ។
ជាផែនការបន្ត:
- ពង្រឹងការត្រួតពិត្យចលនាសត្វនាំចូលនិង នាំចេញឱ្យបានត្រឹមត្រូវ ជាពិសេសគោ ក្របីមុនការអនុញ្ញាតនាំចេញក្រៅខេត្ត ។
- ពង្រឹងការគ្រប់គ្រងស្ថានភាពជំងឺសត្វ និងជម្រុញការនិងពង្រឹងការចាក់វ៉ាក់សាំងសារ ទឹកគោ ក្របី ។
- ពង្រឹងការគ្រប់គ្រងស្ថិតិសត្វអនុវត្តតាមគំរូបញ្ចូលទិន្នន័យថ្មី
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម