ថ្ងៃចន្ទ៣ រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក នាយខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលបានចូលរូមកិច្ចប្រជុំពិភាក្សាស្ដីពី ការត្រួតពិនិត្យការងារទប់ស្កាត់ និង បង្រ្កាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នៅក្នុងសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិដេីម្បីទប់ស្កាត់និងបង្រ្កាបធនធានធម្មជាតិ និង ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពី ឯកឧត្តម អស់លោកជាអាជ្ញាធរពាក់ព័ន្ធដទៃជាច្រើនទៀតផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម