មាតិកា
សកម្មភាពប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល
ចេញ​ផ្សាយ ១៨ កញ្ញា ២០១៩
81

ថ្ងៃអង្គារ៍៤រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី១៧ខែ កញ្ញា ឆ្នាំ២០១៩ លោក ភុំ វិមល នាយខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួម  នាយផ្នែករដ្ឋបាលជលផលក្រគរស្តីទី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងស្តីទី អធិការ ដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បរិស្ថាន ប៉ូលីសប៉ុស្តិ៍កំពង់លួង កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ នេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលកម្លាំងសរុប ២០នាក់កាណូត ចំនួន៦ គ្រឿង នៅចំណុច ខាងកើតនិងខាងលិចកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរខេត្តពោធិ៍សាត់ ជាលទ្ធផល ២ ករណី បំផ្លាញចោល៖

_ របាំងសាច់អួនចំនួន ៩ខ្សែប្រវែង  ២៣៨០ម៉ែត្រ

_ ក្បាលបរចំនួន ៩ គ្រឿង 

_ បង្គោល១០៧០ដើម និង របាំងស្បៃមុងចំនួន៦ខ្សែប្រវែង១៣៥០ ម៉ែត្រ

_ លូកងស្បៃមុងចំនួន ១២ មាត់

ចំនួនអ្នកចូលទស្សនា
Flag Counter