ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ លោក ហង់ វណ្ណថន នាយរងខណ្ឌរដ្ឋបាលព្រៃឈើ រួមជាមួយផ្នែក/សង្កាត់
បានចូលរួមជាមួយក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដឹកនាំដោយឧត្ដមសឹនីយ៍ត្រី ចាន់ សុខឿន កងរាជអាវុធហត្តខេត្ត ស្រុកភ្នំក្រវាញនិងស្រុកវាលវែង ដែនជំរកសត្វព្រៃភ្នំសំកុសនឹងអាជ្ញាធរមូលដ្ឋានសរុប២៨នាក់ នៅចំនុចស្ទឹងខៀវ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ។ជាលទ្ធផល:បានប្រទះឃើញការរុរានដីព្រៃខុសច្បាប់ប្រមាណ១០០ហិកតា ដោយជនល្មើសចំនួន០៨គ្រួសាររស់នៅលើដីនោះ។ក្រុមការងារបានឃាត់ខ្លួនជនល្មើស០១នាក់ (មេខ្យល់)ឈ្មោះ អ៊ុំ បាក់ ភេទប្រុស អាយុ៥២ឆ្នាំ បញ្ជូនមកស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីចងក្រងសំណុំរឿងទៅតុលាការ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម