ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ លោកស្រី សែម សុធា ក្រុមការងារមន្ទីរកសិកម្ម បានយកថវិកាសមាគមមិត្តកសិកម្មចំនួន៦.០០០ .០០០ រៀលជូនដល់លោកស្រី ជា ណុន ជាភរិយានៃសព លោក ព្រឿង វាចា ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានទទួលមរណភាពកាលពីថ្ងៃទី០១ខែមិថុនាកន្លងទៅ ដែលមានអ្នកចូលរួម សរុប០៩រូបក្នុងនោះ៖ ក្រុមការងារមន្ទីរកសិកម្មចំនួន៥រូប,លោក ជុំ សុខុន ជំទប់ទី ១ ឃុំសំរោង ស្រុកភ្នំក្រវាញ,ភរិយានៃសពនិងញាត្តិនៃសពចំនួន៣រូប។កម្មវិធីនេះធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិសំរោង១ ឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម