មាតិកា
ប្រតិបត្តិការត្រួត ពិនិត្យនិងបង្រ្កាបបទល្មើលជលផលរបស់ក្រុមការងារចំរុះ
ចេញ​ផ្សាយ ១៩ កញ្ញា ២០១៩
113

ថ្ងៃ ព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ត្រូវនិង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចំរុះរបស់រដ្ឋបាលជលផលដឹកនាំដោយ លោក សែម រ៉ាឌី អនុប្រធានការិយាល័យ វិវាទកម្មដោយមានការចូលរួម ពីអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាប  នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងស្តីទី កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថបេ០៥ និង សហគមន៍នេសាទ បានចុះប្រតិបត្តិការត្រួត
ពិនិត្យ និងបង្រ្កាបបទល្មើសជលផល កម្លាំងសរុប ១៥ នាក់កាណូតចំនួន ៣គ្រឿងនៅចំណុចពីខាង លិចកំពង់លួងដល់ជ្រោយវែង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជាលទ្ធផល ១ ករណី បំផ្លាញចោល៖
_ របាំងស្បៃមុងចំនួន ៤ ខ្សែ ប្រវែង ៧២០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ៤ មាត់ 
_ បង្គោលចំនួន ១៣០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់២៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter