ថ្ងៃសុក្រ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ លោក ហ៊ីង មករា បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពក្រុងពោសាត់ នៅក្នុងអង្គប្រជុំបានរាយការណ៍របាយការណ៍ ការងារបង្កបង្កើនផល ជាពិសេសសំណូមពរអោយលោកចៅសង្កាត់ទាំងអស់ ជួយតាមដាននឹងយកចិត្តទុកដាក់លើការងារកសិកម្មក្នុងមូលដ្ឋាន ដូចជាគ្រោះទឹកជំនន់ជាដើម ដែលកំពុងកើតមាន បើមានបញ្ហាផ្សេងៗលើការងារកសិកម្មរាយការណ៍បន្ទាន់ មកការិយាល័យកសិកម្មក្រុង ដើម្បីមានមូលដ្ឋានបូកសរុប នឹងធ្វើជារបាយការណ៍ ជូនលោកអភិបាលក្រុង ជាពិសេសមន្ទីរកសិកម្ម ដើម្បីលោកជ្រាបនឹងមានវិធានការដោះស្រាយបន្ទាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម