ថ្ងៃសុក្រ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩
ចាប់ពីថ្ងៃ១៦~១៩ខែ កញ្ញា ឆ្នាំ ២០១ក្រោយពីបានប្រជុំនៅសាលាខេត្តពោធិ៍សាត់ ក្រុមការងាររាជអាវុធហត្ថលើផ្ទៃប្រទេសបានបែងចែកជា២ក្រុម។ដោយក្រុមទី១ ត្រួតពិនិត្យការរុករានដី បង្រ្កាប បទល្មើសធនធានធម្មជាតិ នៅតំបន់ក្រវាញកណ្តាល និងក្រុមទី២ តំណាងបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើ ពោធិ៍សាត់បានចុះពិនិត្យដល់ទីតាំងក្រុមហ៊ុន អឹម ឌី អេស នៅ០២ទីតាំងដូចខាងក្រោម:
ក.ទីតាំងទី១ មានផ្ទៃដីសរុប ៤.៤០២ហិកតា និងទីតាំងទី២ មានផ្ទៃដី១.៩៥០ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំសំកុសនៃភូមសាស្រ្តឃុំអន្លង់រាប និងឃុំប្រមោយ ស្រុកវាលវែង ក្នុងគោលបំណងពិនិត្យមើលស្ថានភាពទីតាំង ការឈូសឆាយប្រឡាយ ការស្តុកឈើ ការឈូសឆាយដីសម្រាប់ដាំដុះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ឧបករណ៍ សំភារៈ គ្រឿងយន្តកសិកម្ម និងឯកសារពាក់ពន្ធនឹងក្រុមហ៊ុន ជាច្រើនទៀត។ចំណុចដែលរកឃើញឈើអាប្រភេទលេខ១ស្តុកចាស់ចំនួន៨៧ឞ៉ែត្រគូប៧៩៥ពុំមានឯកសារប្រភពច្បាស់លាស់ និងដីសម្បទានសេដ្ឋកិច្ចទី១ ចំនួន៤.៤០២ហិកតា មិនទាន់បានធ្វើប្រឡាយក្រវ៉ាត់ជុំវិញនៅឡើយ (រួចរាល់៤០%)។វិធានស្នើសុំឱយក្រុមហ៊ុនដាំដុះលើផ្ទៃដី២១៧ ហិកតា ដែលបានឈូសឆាយរួច។ក្នុងកំឡុងពេលធ្វើការមានភ្លៀងធ្លាក់ខ្លាំង និងជន់លិចផ្លូវធ្វើអោយក្រុមការងារមិនបានបញ្ចប់ការងារនេះបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម