ថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំកុរ
ឯកសក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ កញ្ញា ២០១៩ សង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការជាមួយ ប៉ូលីស ប៉ុស្តិ៍ស្រែស្ដុក សហគមន៍នេសាទក្ដីឈ្វីត បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំនុច បឹងផ្លងបាក់ញ្ជឹង ភូមិ ធ្លាអំពិលថ្មី ឃុំស្រែស្ដុក ស្រុក កណ្ដៀង ជាលទ្ធផល បាន ១ ករណី (បំផ្លាញចោល)
_ របាំងសាច់អួនក្រឡាញឹកចំនួន៦ខ្សែប្រវែង២៥០០ ម៉ែត្រ
_ លូកងសាច់អួន ចំនួន ៧គ្រឿង
_ បង្គោលចំនួន ៧៥០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ២០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម