ក្រុមការងារនៃ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួម ផ្នែករដ្ឋបាលជលផល ក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល កម្លាំងសរុប ១២ នាក់ កាណូត ចំនួន ៣ គ្រឿង នៅចំណុច កំពង់ថ្គោល ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ជា
លទ្ធផលបំផ្លាញចោល៖
_ របាំងស្បៃមុងចំនួន៩ខ្សែប្រវែង ១៤៥០ ម
_ លូកងស្បៃមុងចំនួន ៩ មាត់
_ បង្គោលចំនួន ៤៧០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់៥៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម