ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ២០១៩ ក្រុមការងារនៃ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួម សង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល កម្លាំងសរុប ៨ នាក់ កាណូត ចំនួន ២ គ្រឿង នៅចំណុច ខាងកើតកំពង់ លួង ឃុំកពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បំផ្លាញចោល៖
_ របាំងស្បៃមុងចំនួន ៤ ខ្សែ ប្រវែង ៧២០ ម
_ លូកងស្បៃមុងចំនួន ៤ មាត់
_ បង្គោលចំនួន ១៨០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់៦៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម