ថ្ងៃពុធ៤កើត ខែអាស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី០២ខែ តុលា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីផែនការ វគ្គបណ្តុះបណ្តាលសម្រាប់ខេត្តពោធិ៏សាត់ សម្រាប់កសិករទទួលផលពីប្រព័ន្ធស្រោចស្រព គម្រោងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិច បឹងទន្លេ សាបដែលឧបត្ថម្ភដោយអង្គការ JICA នៅសាល ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបែងចែកក្រុមការងារចុះបង្រៀនតាមភូមិគោលដៅ និងធ្វើផែនការសម្រាប់ចុះបង្រៀនដល់កសិករ ដែលមានអ្នកចូលរួមសរុប ៩ អ្នក ស្រី ០៥ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម