ថ្ងៃពុធ៤កើត ខែអាស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនិងថ្ងៃទី០២ខែ តុលា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរ រួមជាមួយក្រុមការងារបានចុះពិនិត្យ ទីតាំងដាំបន្លែសុវត្ថិភាពណែនាំពីបច្ចេកទេសថែទាំការប្រើប្រាស់ជី និងថ្នាំផ្សំពីធម្មជាតិ ចំណុចសំខានពាក់ពន្ធ័ទីផ្សារនិងជំរុញការងារដុះបន្លែ បន្ថែមសម្រាប់ត្រៀម លក្ខណៈក្នុងពិធីទិវាស្បៀងអាហារពិភពលោកនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ ខាងមុខនៅភូមិជ្រែង ឃុំស្វាយលួង។
ក្នុងពេលនោះដែរក្រុមការងារក៍បានចុះពិនិត្យមើលការ ចិញ្ចឹមមាន់បង្ហាញនៅភូមិវាល ឃុំស្រែស្តុក ស្រុកកណ្តៀងខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម