មាតិកា
កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់និងលេខាធិការដ្ឋានខេត្តនៅមន្ទីរសុខាភិបាល
ចេញ​ផ្សាយ ០៤ តុលា ២០១៩
89

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានចូលរួមកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់និងលេខាធិការដ្ឋានខេត្តនៅមន្ទីរសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរ អង្គភាព អជ្ញាធ័រស្រុក ប្រធានស្រុកប្រតិបត្តិ សរុប៥២រូប/ស្រី០៩រូប។ខ្លឹមសារនៃកិច្ចប្រជុរួមមានៈ១.បង្ហាញពីរបាយការណ៍ប្រជុំលើកមុន ២.ស្ថានភាពទូទៅ លទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍
៣.ពិភាក្សារួម និងស្វែងរកបញ្ហាប្រឈម អនុសាសន៍ និងទឹសដៅបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter